
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណ:កម្មការទី២ ព្រឹទ្ធសភា បានអញ្ជេីញអមដំណេីរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាងចំនួន១០០គ្រួសារ ស្រុកកោះធំចំនួន៤២១គ្រួសារ និងក្រុងសំពៅពូនចំនួន១០០គ្រួសារ) ស្ថិតនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៉ីវ៦ដប ទឹកត្រី៦ដប ប្រេងឆា១ដប ភេសជ្ជៈបាកាស៦កំប៉ុង សាប៊ូកក់សក់ម៉ាកក្លិន ២ដប ឃីត(សារុង ក្រមា មុង ភួយ)១កញ្ចប់ នំប៉័ងផ្អែម១ដើម ទឹកបរិសុទ្ធ១ដប និងថវិកា៥ម៉ឺនរៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា